Thursday, January 25, 2018

កត្តាប្រឈម នៃការធ្លាក់ឈាមក្រោយសម្រាល!

·   0


 
Hémorragie du post-partum
១) អ្វីទៅជាការធ្លាក់ឈាមក្រោយសម្រាល?
រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ឡើងទៅនោះគេហៅថាការធ្លាក់ឈាមក្រោយសម្រាល។
ហើយបើការ បាត់បង់ឈាមចាប់ពី ១០០០ml នោះគេហៅថាការធ្លាក់ឈាមកំរិតធ្ងន់ធ្ងរ។
ការធ្លាក់ឈាមក្រោយសម្រាលគេបែងចែកជា ២ប្រភេទ៖
- ការធ្លាក់ឈាមក្រោយសម្រាលភ្លាមៗ (Hémorragie du post-partum immédiate): រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ឡើងទៅក្នុងកំឡុងពេល ២៤ម៉ោងក្រោយសម្រាល។
- ការធ្លាក់ឈាមក្រោយសម្រាលអូសបន្លាយ (Hémorragie du post partum tardive): រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ក្នុងរយៈពេលលើសពី ២៤ម៉ោងរហូត ដល់ ៦សប្តាហ៍។
ចំណាំ៖ ចំពោះស្ត្រីដែលមានភាពស្លេកស្លាំងនៅពេលមានផ្ទៃពោះគ្រប់ខែ ទោះជាការបាត់បង់ឈាមតិចជាង ៥០០ml ក៏អាចប៉ះពាល់ដល់អាយុជីវិតផងដែលមិនចាំបាច់ដល់តែលើសពី ៥០០ml ទេ។
២) មូលហេតុនៃការធ្លាក់ឈាមក្រោយសម្រាល?
- ស្បូនទន់ ឫខ្សោយនៅការកន្រ្តាក់រួមមកវិញក្រោយសម្រាល (Atonie utérine 70%)
- ការដាច់រហែកនៅតំបន់ទ្វារមាស តំបន់មាត់ស្បូន ឫតំបន់ប៉េរីណេ (Déchirure des filières génitales 20%)
- ការនៅសល់សុក ឫកំទេចសុកនៅក្នុងស្បូន (Rétention placentaire ou débris placentaires 10%)
- វិបិត្តកំនកឈាម (Trouble de coagulation ១%)
៣) កត្តាប្រឈម (Facteur de risques)
- កត្តាបណ្តាលមកពីស្បូនរីកធំក្នុងកំឡុងពេលមានផ្ទៃពោះ ដូចជាករណី:
កូនថ្លោក (Gros foetus)
កូនភ្លោះ (Grossesse multiple)
ទឹកភ្លោះច្រើន (Hydramnios)
- ស្ត្រីធ្លាប់សម្រាលកូនច្រើនដង (Multiparité)
- ស្រ្តីដែលធាត់ពេកពេលមានផ្ទៃពោះ (Obésité)
- ស្ត្រីដែលធ្លាប់មានប្រវត្តិដូចជា៖ឈឺពោះយូរ, សម្រាលបុត្រលឿនពេក,ស្ត្រីធ្លាប់មានការធ្លាក់ឈាមក្រោយសម្រាល
- ស្រ្តីដែលមាន សុកពាំងមាត់ស្បូន (Placenta prévia) មានដុំឈាមកកនៅពីក្រោយសុក (Hématome rétro-placentaire) មានដុំសាច់នៅនឹងស្បូន (Myome utérin)
- ស្រ្តីដែលមានភាពស្លេកស្លាំងក្នុងពេលមានផ្ទៃពោះ (Anémie maternal)
- កត្តាប្រឈមមកពីការប្រើប្រាស់ថ្នាំមួយចំនួនInhibiteur calcique, Bêta-mimétique , Anticoagulants…
- កត្តាប្រឈមមកពីវិបត្តិកំនកឈាមពីកំណើត (Trouble de constitutionnel de l’Hémostase congénitale)
៤) ផលវិបាកដែលស្ត្រីអាចជួប (Complications)
- វិបត្តិកំនកឈាមដែលធ្វើឲ្យមានការបាត់បង់ជីវិត
- វិបត្តិផ្លូវតម្រងនោម(ខូចតំរងនោម)
- វិបត្តិគ្មានកូន
៥) ការព្យាបាល (Traitements)
- ការព្យាបាលដោយប្រើប្រាស់ថ្នាំជាមួយ និងការសង្កត់សរសៃឈាមអាក់អក (Aorte)
- ការស្វែងរកនៅកន្លែងដែលរហែករួច ដេរឡើងវិញ
- ការព្យាបាលដោយចងសរសៃឈាម (Ligature vasculaire) និង ចងស្បូនផ្អិបជាប់គ្នា (Plicature utérine)
- ការព្យាបាលដោយកាត់ស្បូន (Hystérectomie)
- ការព្យាបាលដោយបាញ់ផ្ចិតសរសៃឈាមអាកទែរ (Embolisation artérielle)
៦) អនុសាស្រ្តរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត៖
-ស្រ្តីគួរមកពិនិត្យផ្ទៃពោះអោយបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យដើម្បីអោយគ្រូពេទ្យស្វែងរកនៅកត្តា
ប្រឈមមួយចំនួនដែលស្រ្តីមាននៅកំឡុងពេលមានផ្ទៃពោះ
- ស្រ្តីគួរញ៉ាំជាតិដែកអោយបានតិចបំផុត ៩០គ្រាប់ ចំពោះស្រ្តីដែលគ្មានភាពស្លេកស្លាំងពីមុន
-ស្រ្តីមិនត្រូវអោយឡើងទំងន់ខ្លួនខ្លាំងពេកទេនៅពេលមានផ្ទៃពោះរហូតដល់ពេលគ្រប់ខែ។ ជាធម្មតាស្ត្រីគួរតែឡើងទំងន់ត្រឹម ១២គីឡូក្រាម នៅពេលគ្រប់ខែ។
- ស្រ្តីគួរមកសម្រាលបុត្រនៅកន្លែងណាដែលមានគ្រប់ជំនាញ និងសំភារៈចំពោះស្រ្តីដែលគ្រូពេទ្យរកឃើញថាគាត់មានកត្តាប្រឈមនៅពេលមានផ្ទៃពោះ។

Subscribe to this Blog via Email :