Thursday, January 25, 2018

ជម្ងឺវៀចឆ្អឹងច្រមុះ

·   0





ជំងឺវៀចឆ្អឹងច្រមុះ គឺជាជំងឺដែលទាក់ទងនឹងរចនាសម្ព័ន្ធទ្រង់ទ្រាយនៃច្រមុះ ដែលបណ្តាលមកពីភាពមិនប្រក្រតីនៃទីតាំងរបស់ឆ្អឹងជញ្ជាំងច្រមុះកណ្តាល (Nasal Septal)
ការវៀចឆ្អឹងច្រមុះកើតឡើងនៅពេលជញ្ជាំងខណ្ឌចែករន្ធច្រមុះ (Nasal Septum) វៀចទៅម្ខាងទៀត ដែលបណ្តាលអោយរន្ធច្រមុះតូចចង្អៀត។ ក្នុងករណីធ្ងន់ធ្ងរ វាបណ្តាលអោយថយចុះនូវខ្យល់ដង្ហើម ដែលធ្វើអោយពិបាកដកដង្ហើម ហើយបន្ថែមលើនេះទៀត វាធ្វើអោយច្រមុះស្ងួត ងាយនឹងកើតជាក្រម៉ និងមានការហូរឈាមច្រមុះ។ ការព្យាបាលដោយប្រើថ្នាំអាចកាត់បន្ថយការរលាកច្រមុះ និងសម្រួលដល់ការដកដង្ហើម (Nasal dilators) តែមិនអាចធ្វើអោយឆ្អឹងច្រមុះត្រង់បានទេ លុះត្រាតែធ្វើការវះកាត់ (Septoplasty) ក្នុងករណីចាំបាច់។
ក) រោគសញ្ញា៖
- ពិបាកដកដង្ហើមតាមច្រមុះ (Dificult breathing)
- អាក់ដង្ហើមនៅពេលគេង (Sleep apnea)
- ស្រម៉ុក (Snoring)
- ឈាមច្រមុះ (Nose bleeding)
- កណ្តាស់ញឹកញាប់ (Sneezing)
- ឈឺចាប់នៅលើផ្ទៃមុខ (Facial pains)
ខ) មូលហេតុ៖
- ភាគច្រើនបណ្តាលមកពីការប៉ះទង្គិចនៅលើផ្ទៃមុខ ជាពិសេសច្រមុះ (Impact trauma)
- ការវៀចពីកំណើត (Congenital)
- ការប៉ះទង្គិចច្រមុះនៅពេលសម្រាល
គ) ការព្យាបាល៖
ការព្យាបាលមាន២ករណីៈ
- ក្នុងករណីវៀចឆ្អឹងច្រមុះមិនធ្ងន់ធ្ងរ យើងព្យាបាលដោយប្រើថ្នាំមួយចំនួនដូចជា Decongestants, Antihistamines and Nasal Spray តែមិនអាចធ្វើអោយឆ្អឹងវៀចមកត្រង់បានទេ
- ការព្យាបាលដោយការវះកាត់ (Septoplasty)

Subscribe to this Blog via Email :