Thursday, January 25, 2018

ប្រុងប្រយ័ត្ន ភាពចុះខ្សោយនៃទារកក្នុងផ្ទៃ!

·   0

https://www.blogger.com/blogger.g?blogID=3207733162776746366#editor/target=post;postID=3907605249423220124;onPublishedMenu=allposts;onClosedMenu=allposts;postNum=0;src=link



ប្រុងប្រយ័ត្ន ភាពចុះខ្សោយនៃទារកក្នុងផ្ទៃ!
ជាស្ថានភាពមួយ ដែលការលូតលាស់នៃទារកជួបឧបសគ្គ។ ជាទូទៅមានសភាពធ្ងន់ធ្ងរ ដែលពេលខ្លះស្រួចស្រាវ ឬ រ៉ាំរ៉ៃ ដែលត្រូវការការព្យាបាលជាបន្ទាន់។ ភាពចុះខ្សោយនៃទារកក្នុងផ្ទៃមាន ២ សំខាន់៖
-
ភាពចុះខ្សោយរ៉ាំរ៉ៃ:
កើតឡើងពេលមានផ្ទៃពោះ
រកឃើញដោយអេកូសាស្រ្ត
-
ភាពចុះខ្សោយស្រួចស្រាវ:
កើតមានក្នុងពេលសម្រាល
កើតមានពេលដែលទារកខ្វះអុកស៊ីហ្សែនធ្ងន់ធ្ងរ
ក) ការសង្ស័យ ពេលទារកចុះខ្សោយ៖
-
ករណីភាពចុះខ្សោយរ៉ាំរ៉ៃ:
សញ្ញាអាយុជីវិតរបស់ទារកមិនល្អគ្រប់គ្រាន់
ការលូតលាស់មិនគ្រប់គ្រាន់ឬមានវត្តមាននៃកង្វះទឹកភ្លោះ ដែលយើងអាចដឹងតាមរយៈអេកូសាស្រ្ត
មានភាពមិនប្រក្រតីនៃសរសៃឈាមនិងទារកក្នុងផ្ទៃ តាមរយៈ Doppler
-
ភាពចុះខ្សោយស្រួចស្រាវ នៅពេលឈឺពោះសម្រាល:
មានការប្រែប្រួលចង្វាក់បេះដូងទារក
មានការចេញលាមកព្រៃក្នុងទឹកភ្លោះ
កម្រិតអុកស៊ីហ្សែនក្នុងឈាមរបស់ទារកចុះទាប (Acidose métabolique)
-
ភាពចុះខ្សោយស្រួចស្រាវ បន្ទាប់ពីពេលកើត:
ភាពចុះខ្សោយនៃពហុសរីរៈ (ថ្លើម តំរង់នោម)
ភាពចុះខ្សោយនៃខួរក្បាល
ខ) មូលហេតុនៃភាពចុះខ្សោយ៖
-
ជំងឺរបស់ម្តាយ (ឧ. លើសឈាម…)
-
ភាពមិនធម្មតានៃការកន្រ្តាក់ស្បូន (ឧ. ឈាមកកក្រោយសុក…)
-
បណ្តាលមកពីសុក ឬទងសុក (ឧ. សុកពាំងបាំងមុខស្បូន, ទងសុករុំកូន…)
-
បណ្តាលមកពីទារក (ឧ. ទារកប្រឈមនឹងការឆ្លងមេរោគ…)
គ) រោគសញ្ញានៃភាពចុះខ្សោយ៖
-
ការមានលាមកព្រៃរបស់ទារកនៅក្នុងទឹកភ្លោះ
-
ការថយចុះនៃសំលេងចង្វាក់បេះដូង
-
កម្រិត pH < 7,5 (ឈាមដែលបូមចេញពីសរសៃឈាមនៃទងសុកទារក)
ឃ) ការវិវត្តន៍នៃភាពចុះខ្សោយ៖
-
ការវិវត្តន៍ធំសំខាន់ជាងគេ គឺប៉ះពាល់ទៅលើប្រព័ន្ធប្រសាទរបស់ទារក
-
ការវិវត្តិន៍មាន ៣ដំណាក់កាល:
ដំណាក់កាលទី១: ដែលវិវត្តនៃភាពខ្សោយរបស់ទារកនឹងបាត់ក្នុងរយៈពេល ២៤ម៉ោង ទៅ ៤៨ម៉ោង។ ដំណាក់កាលនេះមិនប៉ះពាល់ដល់ខួរក្បាលទារកទេ។
ដំណាក់កាលទី២: វិវត្តនៃបញ្ហាភាពខ្សោយរបស់ទារកនឹងបាត់ក្នុងរយៈពេល ១សប្តាហ៍។ ទារកអាចប៉ះពាល់ដល់ខួរក្បាលក្នុងកម្រិតតិច។
ដំណាក់កាលទី៣: ដែលវាមានលក្ខណៈធ្ងន់ធ្ងរជាមួយអត្រាស្លាប់ខ្ពស់។
ដូច្នេះយើងត្រូវតាមដានពេលមានផ្ទៃពោះនិងពេលសម្រាល ដើម្បីធ្វើអន្តរាគមន៍ជាបន្ទាន់ពេលមានរោគសញ្ញាទាំងនេះ។
ង) ការព្យាបាល៖
ការព្យាបាលនៃភាពចុះខ្សោយ ត្រូវធ្វើទៅតាមមូលហេតុនិងរោគសញ្ញារបស់ទារក។ 


Subscribe to this Blog via Email :