Thursday, January 25, 2018

ការព្យាបាល ការតឹងច្រមុះ និងហៀរសំបោរ!

·   0



ការព្យាបាល ការតឹងច្រមុះ និងហៀរសំបោរ!
ការតឹងច្រមុះ ឬហៀរសំបោរ អាចបណ្តាលមកពីជំងឺគ្រុនផ្តាសាយ ឬអាល់ឡែហ្ស៊ី។ ការមានសំបោរជាច្រើននៅក្នុងច្រមុះ អាចបណ្តាលឲ្យមានការបង្ករោគនៅក្នុងត្រចៀកកណ្តាលចំពោះកុមារ ឬការរលាកនៅក្នុងច្រមុះចំពោះមនុស្សចាស់។
ដើម្បីជួយបំបាត់ការតឹងច្រមុះ យើងត្រូវអនុវត្តដូចខាងក្រោយនេះ ៖
១) ចំពោះកុមារតូចៗ បូមយកសំបោរចេញដោយបន្តក់ ឬលាងជាមួយទឹកសេរ៉ូមប្រៃ
២) មនុស្សជំទង់ និងមនុស្សចាស់ អាចបាញ់លាងដោយទឹកសេរ៉ូមប្រៃចូលក្នុងរន្ធបច្រមុះទាំងសង្ខាង។ ការធ្វើរបៀបនេះ នឹងអាចជួយពង្រាវសំបោរហើយធ្វើឲ្យអ្នកជំងឺដកដង្ហើមបានស្រួល
៣) ឆ្ពង់ទឹកក្តៅ ឬទឹកសេរ៉ូមប្រៃ
៤) ជូតសំបោរចេញ តែមិនត្រូវញើសបញ្ចេញដោយប្រើចលនាខ្លាំងៗ។ ការញើសសំបោរអាចនាំឲ្យឈឺត្រចៀក និងមានការបង្ករោគនៅក្នុងច្រមុះ
៥) ចំពោះអ្នកដែលឈឺត្រចៀក ឬរលាកច្រមុះជាញឹកញាប់ ដែលបណ្តាលមកពីជំងឺគ្រុនផ្តាសាយ គេអាចជួយបង្ការបញ្ហាទាំងនេះបានដោយប្រើថ្នាំបន្តក់ច្រមុះបំបាត់ការតឹងច្រមុះ
៦) ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវប្រុងប្រយ័ត្នការប្រើប្រាស់ថ្នាំបន្តក់ច្រមុះដើម្បីកាត់បន្ថយការឈឺចាប់។
ប្រយ័ត្ន៖ ការប្រើថ្នាំដំណក់បំបាត់ការតឹងច្រមុះ មិនត្រូវឲ្យលើសពី ៣ដងក្នុងមួយថ្ងៃ និងមិនត្រូវប្រើឲ្យលើសពី ៣ថ្ងៃទេ។

Subscribe to this Blog via Email :