ជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ជាការថយចុះនូវសមត្ថភាពការងាររបស់តម្រងនោមតិចជាង ៣០មីលីលីត/១នាទី/១,៧៣ម៉ែតការេ (Glomerular
filtration rate < 30ml/mn/1,73m2)។
ក្នុងករណីនេះអ្នកជំងឺត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ទៅលើរបបអាហារបន្ថែមពីលើការប្រើប្រាស់ថ្នាំទៀងទាត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ
(ការឡើងសំពាធឈាម, ហើមសួត, វិបត្តិចលនាបេះដូង.....)។
១) អាហារដែលត្រូវប្រុងប្រយ័ត្ន៖
- អំបិលមិនលើសពី
៥ក្រាមក្នុងអាហារសរុបប្រចាំថ្ងៃ
- សូមជៀសវាងអាហារដែលប្រៃខ្លាំងដូចជាប្រហុក,
ផ្អក,
ឆៃប៉ូវជាដើម។
- សារធាតុប៉ូតាស្យូម (Potassium) ការទទួលទានអាហារដែលមានសារធាតុប៉ូតាស្យូមខ្ពស់អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់បេះដូងចំពោះអ្នកជំងឺខ្សោយតម្រងនោមកំរិតធ្ងន់។ អាហារទាំងនោះរួមមានទឹកផ្លែឈើ និងភេសជ្ជៈមួយចំនួន ផ្លែឈើពិសេស
ចេក ក្រូច ផ្លែប័រ និងផ្លែដូងជាដើម។
- កាត់បន្ថយសារធាតុខ្លាញ់
ដែលមានប្រភពពីសត្វ
- សារធាតុផូស្វ័រ (phosphorus): ត្រូវកាត់បន្ថយការទទួលទានអាហារដែលមានសារធាតុផូស្វ័រ។
២) អាហារដែលគួរបរិភោគ ៖
- ទឹកសាបស្អាត ក្នុងកំរិតធម្មតា (១,៥ - ៣លីត្រ/ថ្ងៃ)
- បាយ
- បន្លែឆ្អិន
- សាច់ដូចជាត្រី, មាន់, ទាក្នុងកំរិតសមល្មម
(ឧទាហរណ៍ៈ សម្រាប់អ្នកជំងឺទំងន់ ៥០គីឡូក្រាម
អាចបរិភោគសាច់សរុបមិនលើសពី ១៥០ ក្រាម ឬមួយខាំកន្លះក្នុងមួយថ្ងៃ)
សូមចងចាំថា
ការប្រើប្រាស់ថ្នាំសំរាប់ការព្យាបាលតែមួយមុខ មិនគ្រប់គ្រាន់ទេ ចំពោះអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់។
ការបរិភោគត្រឹមត្រូវ អាចជួយថែរក្សាសុខភាព
និងកាត់បន្ថយគ្រោះថ្នាក់ប្រឈមផ្សេងៗ.
Thursday, January 25, 2018
របបអាហារត្រឹមត្រូវសម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់
Filed in:
Sign and Symptom
About Unknown
Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit.