នៅលើពិភពលោកយើងនេះមិនថាខ្ញុំ ឬអ្នក
តែងតែប្រាថ្នាចង់បានសុខភាពល្អ និងមានអាយុយឺនយូរក្នុងការរស់នៅ។ ប៉ុន្តែសួថា តើគួរធ្វើដូចម្តេចដើម្បីទទួលបានសុខភាពល្អ
និងមានអាយុវែង? ដូច្នេះថ្ងៃនេះ យើងខ្ញុំសូមលើកយកគន្លឹះមួយចំនួន
មកបង្ហាញជូន៖
១) ពិសារអាហារដែលមានសុខភាពល្អដូចជា៖
- អាហារដែលសម្បូរដោយជាតិសរសៃ
- សាច់ត្រីឲ្យបានច្រើនដងក្នុងមួយអាទិត្យ
- បន្លែ ផ្លែឈើឲ្យបានច្រើន (ប្រមាណ
៣ទៅ៤ខាំក្នុងមួយថ្ងៃ)
- ពិសារផ្លែឈើស្រស់ជំនួបង្អែម
- ពិសារទឹកឲ្យបានច្រើន
- អ្នកមិនគួរពិសារអាហារណាដែលសម្បូរជាតិខ្លាញ់
និងអាហារដែលប្រៃពេក
២) គ្រប់គ្រងទម្ងន់៖
ទម្ងន់ក៏ជាបញ្ហារមួយសម្រាប់សុខភាពយើងដែរ
ប្រសិនបើអ្នកលើសខ្លាំង។ ដើម្បីចង់ដឹងថាទម្ងន់អ្នកស្ថិតក្នុងសុខភាពល្អ ឬមិនល្អសូមគណនាតាមរូបមន្តខាងក្រោម
- គណនាសន្ទស្សន៍នៃទម្ងន់អ្នក = ទម្ងន់អ្នក(Kg)
/ កំពស់*កំពស់(m2)
• ទម្ងន់មិនគ្រប់គីតិចជាង ១៨,៥ គីឡូក្រាមក្នុងមួយម៉ែតការ៉េ
• ទម្ងន់ល្អសម្រាប់សុខភាពនៅចន្លោះ ១៨,៥ ទៅ ២៣,៩ គីឡូក្រាមក្នុងមួយម៉ែតការ៉េ
• លើសទម្ងន់ ២៤ ទៅ ២៦,៩គីឡូក្រាមក្នុងមួយម៉ែតការ៉េ
• លើសទម្ងន់ខ្លាំង ២៧
គីឡូក្រាមក្នុងមួយម៉ែតការ៉េ ឡើងទៅ
៣) ការសម្រាន្ត ៖
លោកអ្នកត្រូវសម្រាន្តឲ្យបានយ៉ាងតិចណាស់ ៧ ទៅ ៨ម៉ោងក្នុងមួយយប់
៤) កាត់បន្ថយអារម្មណ៍តប់ប្រមល់
ព្យាយាមបន្ធូអារម្មណ៍ និងកុំគិតច្រើន
៥) ព្យាយាមរក្សាសម្ពាធឈាមរបស់អ្នក ៖
សម្ពាធឈាមដែលល្អគឺត្រូវទាប់ជាង ១៤០/៩០mm
Hg ។ បើលោកអ្នកលើសសម្ពាធឈាម អ្នកត្រូវកែប្រែទម្លាប់រស់នៅប្រចាំថ្ងៃ
ពិសារថ្នាំឲ្យបានទៀងទាត់ និងត្រូវស្តាប់តាមការណែនាំរបស់គ្រូពេទ្យជំនាញ។
៦) ព្យាយាមរក្សាមធ្យមភាគកម្រិតជាតិស្ករ ៖
អ្នកត្រូវតែព្យាយាមរក្សាមធ្យមភាគរក្សាកម្រិតជាតិស្ករ
ក្នុងឈាមពេល ៣ខែ (HbA < 6.5%)។
បើអ្នកមានជំងឺទឹកនោមផ្អែម និងកំពុងទទួលការព្យាបាល ត្រូវស្តាប់តាមការណែនាំរបស់គ្រូពេទ្យជំនាញ។
៧) ឈប់ជក់បារី៖
ការជក់បារី
ជាកត្តាគ្រោះថ្នាក់មួយនៃជំងឺបេះដូង និងសរសៃឈាម ដូចជាជំងឺដាច់សរសៃឈាមខួរក្បាល់
និងស្លាប់សាច់ដុំបេះដូង។ ដូច្នេះ អ្នកគួរឈប់ជក់បារី។
៨) មិនពិសារគ្រឿងស្រវឹង
ឬកាត់បន្ថយដោយពិសារក្នុងកម្រិតល្មម៖
កម្រិតដែលអាចពិសារបានក្នុងមួយថ្ងៃគឺ
- សម្រាប់បុរស អាចពិសារស្រាបៀ ៥០០ mm
ឬស្រា ២០០ មម ក្នុងមួយថ្ងៃ
- សម្រាប់ស្រ្តី អាចពិសារស្រាបៀ ២០០ mm
ឬស្រា ១០០ មម ក្នុងមួយថ្ងៃ
៩) ការហាត់ប្រាណ៖
អ្នកត្រូវធ្វើលំហាត់ប្រាណដូចជា ដើរ
រត់តិចៗ រាំតាមចង្វាក់ភ្លេង ឬតាមវិធីផ្សេងៗ ឲ្យបាន ៣០ ទៅ៦០នាទី ក្នុងមួយថ្ងៃ
និងឲ្យបានយ៉ាងហោចណាស់ ៥ថ្ងៃក្នុងមួយអាទិត្យ។
១០)
ត្រួតពិនិត្យសុខភាពឲ្យបានទៀងទាត់៖
ត្រួតពិនិត្យសុខភាពឲ្យបានទៀងទាត់
ជាកន្លឹះសំខាន់ក្នុងចំនោមវិធីសាស្រ្តខាងលើ ដើម្បីទទួលបានសុខភាពល្អ និងអាយុវែង។
ដូច្នេះ អ្នកត្រូវពិនិត្យសុខភាពឲ្យបានទៀងទាត់
ជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានកាព្រឹក្សារយោបល់ និងវិធីសាស្ត្រល្អៗ
Thursday, January 25, 2018
គន្លឹះ ១០យ៉ាង ដើម្បីសុខភាពល្អ និងអាយុវែង
Filed in:
Sign and Symptom
About Unknown
Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit.