Thursday, January 25, 2018

ការពិនិត្យជាតិស្ករ របបអាហារ និងលំហាត់ប្រាណ!

·   0



ចូលរួមតាមដានសុខភាពអ្នកជំងឺទឹកនោមផ្អែម៖
ក) អ្វីជារបបអាហារសុវត្តិភាព (Healthy diet)?
ការរស់នៅប្រកបដោយផាសុខភាព គឺជាការចាំបាច់សម្រាប់មនុស្សទូទៅ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ អាហារដែលល្អសម្រាប់អ្នកជំងឺដែលមានទឹកនោមផ្អែម ឫលើសជាតិស្ករគីល្អសម្រាប់មនុស្សទូទៅ(ដែលមិនមែនជាអាហារតមទេ)៖
- ជៀសវាងអាហារដែលសំបូរខ្លាញ់ និងការបរិភោគញឹកញាប់
- ហូបបន្លែ ផ្លែឈើ ធញ្ញជាតិ បាយសំរូប ញឹកញាប់
- ហូបបរិមាណតិចតួចនូវជាតិស្ករកែច្នៃ (ដំណាប់ និងស្ករគ្រាប់)
- រក្សាបរិមាណជាតិស្រវឹងសមរម្យ និងតិចតួចបំផុត
- បញ្ឈប់ការជក់បារី
- បរិភោគឲ្យបានទៀងពេល កុំបង្អត់អាហារ ឫតមអាហារ។
ខ) ការពិនិត្យជាស្ករ (self monitoring of blood glucose, SMBG)
នៅពេលបរិភោគ អាហារខ្លះត្រូវបានបំបែកជាគ្លុយគូស(ជាតិស្ករ)។ ជាតិស្ករទាំងនោះ ជួយកោសិការរបស់អ្នកបង្កើតថាមពលដែលអ្នកត្រូវការសម្រាប់សុខភាព។ អាំងស៊ុយលីន (Insulin) ជាអ័រម៉ូនសំខាន់តែមួយគត់ក្នុងខ្លួនមនុស្សយើងមានភារកិច្ចដឹកនាំជាតិស្ករយកទៅប្រើប្រាស់នៅគ្រប់កោសិកានៃរាងកាយទាំងមូល ដើម្បីបំលែងទៅជាប្រភពថាមពល អាចអោយជីវិតរស់នៅបាន។ នៅពេលដែល រាងកាយយើងមិនអាចប្រើប្រាស់អោយមានប្រសិទ្ធិភាពដូចធម្មតានូវអ័រម៉ូនឈ្មោះអាំងស៊ុយលីន។ ការលើសជាតិស្ករក្នុងឈាម (ឫហៅថា ជំងឺទឹកនោមផ្អែម) មានន័យថាមានអាំងស៊ុយលីនគ្រប់គ្រាន់តែគ្មានប្រសិទ្ធិភាព (Action defect of insulin) ឫមួយមានអាំងស៊ុយលីនមានប្រសិទ្ធិភាព តែបរិមាណមិនគ្រប់គ្រាន់ (Insulin insufficiency) ឫមួយមានបញ្ហាទាំងពីរ (ដែលជាករណីទូទៅភាគច្រើន)។
ការលើសជាតិស្ករក្នុងឈាម ជាក្តីកង្វល់ចំបងដ៏ធំនៃវេជ្ជសាស្ត្រយើងនាពេលបច្ចុប្បន្ន ពីព្រោះផ្តើមចេញពីបញ្ហាលើសជាតិស្ករក្នុងឈាមតែមួយមុខ នាំទៅដល់ផលប៉ះពាល់ស្ទើរគ្រប់សរីរាង្គទាំងអស់ ដែលអាចនាំទៅដល់ទាំងពិការភាព និងអាយុជីវិត។
បើមិនបានព្យាបាលត្រឹមត្រូវនិងអោយទាន់ពេលវេលា ជំងឺនេះបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរ (Chronic and handicapping diabetes-related complications) ជាច្រើនដូចជា៖
- ផលប៉ះពាល់បណ្តាលខ្សោយតម្រងនោម
- ការខូចសាច់ដុំបេះដូង ដោយមកពីស្ទះសរសៃរឈាមបេះដូង
- ដាច់ ឬស្ទះសរសៃឈាមខួរក្បាល
- ពិការភាពភ្នែក
- និងការបាត់បង់ការដឹងប្រពន្ធ័ប្រសាទអវៈយវៈ ដែលនាំដល់ការងាយមានរបួសជើង និងការវះកាត់ជើង
គ) ការធ្វើលំហាត់ប្រាណ ឫបញ្ចេញញើស (Regular physical activities)
- អ្នកគួរធ្វើមុនហាត់ប្រាណ
ស្លៀកពាក់សមល្មម ពាក់ស្បែកជើងមានទ្រនាប់ស្រួលហ្វឹកហាក់
យកតាមខ្លួននូវដំស្ករសម្រាប់ពេលចុះជាតិស្ករខ្លាំង
សូមពិនិត្យជាតិស្ករមុន និងក្រោយពេលធ្វើលំហាត់ប្រាណ
- លំហាត់ប្រាណប្រភេទណាមួយដែលអ្នកចូលចិត្ត (ហែលទឹក ការដើរ ការរាំ លេងតេនីស វាយសី ទាត់បាល់ និងការងារផ្ទះ
- គួរធ្វើឲ្យបាន ៣០នាទីក្នុងមួយថ្ងៃ និង ៥ថ្ងៃក្នុងមួយសប្តាហ៍
- បើសិនអ្នកចាក់ផ្តើមចាក់អាំងស៊ុយលីន សូមធ្វើការហាត់ប្រាណសន្សឹមៗ ដោយមានដំបូន្មានពីវេជ្ជបណ្ឌិត ឬអ្នកជំនាញ
- ផលប្រយោជន៍ពីការធ្វើលំហាត់ប្រាណ
ធ្វើឲ្យប្រសើរនូវការគ្រប់គ្រងជាតិស្កររបស់អ្នក
ជួយឲ្យអ្នកស្រកទម្ងន់
ធ្វើឲ្យអ្នកមានអារម្មណ៍ល្អ

Subscribe to this Blog via Email :