គ្រោះមហន្តរាយនៃការប្រើប្រាស់ថ្នាំឈឺសន្លាក់
ឬ ថ្នាំសរសៃ (Nonsteroidal Anti-Inflammatory Drug, NSAIDs) ដែលខុសពីក្បួនបច្ចេកទេសវេជ្ជសាស្រ្ត គឺជាប្រធានបទដែលយើងយកចិត្តទុកដាក់ខ្ពស់។
យើងទាំងអស់គ្នាពិតជាបានដឹងច្បាស់ហើយថាគ្រប់ឱសថទាំងអស់ គឺត្រូវបានបង្កើតឡើងដើម្បីទុកសំរាប់ព្យាបាល និងការពាររាល់គ្រប់ជំងឺនៃសរីរាង្គកាយរបស់មនុស្សយើង នៅក្នុងនោះផងដែរក៏មានឱសថក្រុម
NSAIDs ដែលជាក្រុមឱសថដូចជា ៖
- Ibuprofen
- Diclofenac
- Aspirin
- Ketoprofen
- Aciclofenac
- Etodolac
- Indomethacin
- Ketorolac
- Nabumetone
- Sulindac
- Tolmetin ជាដើម។ល។
NSAIDs គឺជាក្រុមឱសថដ៏មានសារៈប្រយោជន៍ខ្លាំងផងដែរ សម្រាប់យកមកប្រើប្រាស់ក្នុងការព្យាបាល និងកាត់បន្ថយនូវអាការៈមួយចំនួននៃការរលាករ៉ាំរ៉ៃ
និងស្រួចស្រាវដូចជា៖
- ជំងឺរលាកសន្លាក់
- ជំងឺរលាកសរីរាង្គ
- កាត់បន្ថយនូវការឈឺចាប់ និង ការហើម
(ក្រោយការវះកាត់ ឬ ប៉ះទង្គិច)
- កាត់បន្ថយការឡើងកំដៅ ....។ល។
វត្ដមាននៃក្រុមឱសថ NSAIDs នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សំរាប់ក្រុមវេជ្ជបណ្ឌិតយើងក្នុងគោលបំណងយកមកប្រើប្រាស់ទៅតាមបច្ចេកទេសវេជ្ជសាស្ត្រ ដើម្បីជួយសម្រួល
និងព្យាបាលជូនដល់គ្រប់អ្នកជំងឺយើងទាំងអស់គ្នា។ ក៏ប៉ុន្តែ ស្របពេលនោះផងដែរក្រុមឱសថនេះក៏មាននូវគុណវិបត្តិ និងភាពគ្រោះថ្នាក់ដែលអាចបង្កនូវគ្រោះមហន្តរាយ ដល់សុខភាពក៏ដូចជាអាយុជីវិតរបស់ប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ ប្រសិនជាបើយើងយកឱសថនេះមកប្រើប្រាស់មិនបានត្រឹមត្រូវទៅតាមក្បួនខ្នាតបែបផែនវេជ្ជសាស្ត្រ៖
- វាអាចបណ្តាលឲ្យមានបញ្ហារលាក ដំបៅ
ធ្លុះធ្លាយ និងអាចបង្កឲ្យមានការហូរឈាមក្នុងក្រពះ និងពោះវៀនបាន។
- អាចបង្កផលប៉ះពាល់ដល់តម្រងនោម
ហើយអាចឈានដល់ការខ្សោយ ឬលែងការដំណើរតែម្តង។
- អាចប៉ះពាល់ទៅដល់កំណកនៃគ្រាប់ឈាម
ដែលធ្វើអោយការហូរឈាមមិនងាយបញ្ឈប់។
- ប៉ះពាល់ទៅដល់មុខងារថ្លើម (ធ្វើឲ្យរលាក ឬ
ខ្សោយថ្លើម)។
- វាក៏អាចបង្កឲ្យមានការឡើងសម្ពាធឈាមផងដែរ។
ក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត
សំណូមពរដល់លោក លោកស្រីសូមជៀសវាងនូវការទិញមកប្រើប្រាស់នូវក្រុមឱសថក្រុម
NSAIDs នេះដោយខ្លួនឯង
មិនមានវេជ្ជបញ្ជាពីវេជ្ជបណ្ឌិត ដែលនាំដល់ការប្រើប្រាស់ខុសបច្ចេកទេសវេជ្ជសាស្ត្រ និងនាំមកផលប៉ះពាល់ដូចខាងលើ។
«ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពផ្សេងៗ មកអំពីការប្រើប្រាស់ថ្នាំសរសៃ
សូមមកធ្វើការពិគ្រោះពិនិត្យ ជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញជាមុន ដើម្បីជៀសវាងនូវគ្រោះមហន្តរាយសុខភាព។»
“ឱសថ អាវុធមុខពីរ!”