តើជំងឺរលាកខ្នែងពោះវៀន បណ្តាលមកពីអ្វី?
និងត្រូវធ្វើការព្យាបាលយ៉ាងដូចម្តេច?
ជំងឺរលាកខ្នែងពោះវៀន
ជាជំងឺមួយដែលរលាកនៅខ្នែងពោះវៀនរបស់មនុស្ស ហើយវាកើតឡើងទៅលើមនុស្សគ្រប់វ័យទាំងអស់។
ក) មូលហេតុ៖
- ការបង្ករោគដោយពពួកវីរុស
ឬបាក់តេរីនៅក្នុងពោះវៀន
- ដុំលាមករឹង (ដុំលាមកតូចៗទៅស្ទះរន្ធខ្នែងពោះវៀន)
- ជាពពួកប៉ារ៉ាសិត
- ដុំតូចៗផ្សេងទៀតទៅស្ទះរន្ធខ្នែងពោះវៀន
ខ) ប្រភេទនៃការរលាកខ្នែងពោះវៀន៖
- ការរលាកស្រួចស្រាវ
- ការរលាកដោយមានខ្ទុះ ជាអាប់សែ
- ការរលួយខ្នែងតែម្តង
គ) រោគសញ្ញា៖
- ឈឺពោះខ្លាំងនៅផ្នែកខាងស្តាំក្រោមផ្ចិត
- ក្តៅខ្លួន
- ក្អូតចង្អោរ
- បាយមិនបាន
- អណ្តាតឡើងស
ឃ) រោគវិន្និច្ឆ័យ៖
យើងអាចធ្វើរោគវិន្និច្ឆ័យបានដោយ
- អ្នកជំងឺឈឺនៅផ្នែកខាងស្តាំក្រោមផ្ចិតពេលសង្កត់
- ក្តៅខ្លួន
- គ្រាប់ឈាមសឡើងខ្ពស់
- បើធ្វើអេកូ និងស្កេនពោះ
ឃើញថាមានរលាកខ្នែងពោះវៀនដោយរីកធំនៃខ្នែង
ង) ផលវិបាក៖
- រលាកខ្នែងពោះវៀនជាជំងឺដែលត្រូវធ្វើការវះកាត់ជាបន្ទាន់
។ បើយើងមិនឆាប់ព្យាបាលដោយការវះកាត់ទេ អ្នកជំងឺអាចគ្រោះថ្នាក់ដល់ជីវិត
- ពេលខ្នែងរលាកយូរទៅវាបណ្តាលឲ្យរលួយស្អុយក្នុងពោះ
ដែលធ្វើឲ្យសាយភាយមេរោគ ដែលកើតជាជំងឺមួយទៀតហៅថា “រលាកស្រោមពោះ”
ច) ការព្យាបាល៖
ដោយសារវិទ្យាសាស្ដ្រ
និងមធ្យោបាយព្យាបាលទំនើបៗសព្វថ្ងៃនេះ ការព្យាបាលមានពីរប្រភេទ៖ ដោយ
ការវះកាត់ដោយចោះ និងការវះកាត់ដោយការវះពោះផ្ទាល់
(តែទំហំនៃការវះកាត់តូចប្រហែល ៤សង់ទីម៉ែត្រ) នៅផ្នែកខាងស្ដាំក្រោមផ្ចិត។