ជំងឺទឹកនោមផ្អែម និងជំងឺរបេង “ចំណុចប្រសព្វដ៏គ្រោះថ្នាក់មួយនៃជំងឺឆ្លង
និងមិនឆ្លង”
ជំងឺរបេងគឺជាជំងឺឆ្លងដែលអាចកើតឡើងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាម រយៈផ្លូវដកដង្ហើម
ហើយជំងឺនេះអាចកើតឡើងនៅស្ទើរតែគ្រប់ សរីរាង្គនៃខ្លួនមនុស្សយើង។ ទម្រង់មួយក្នុងចំនោមទម្រង់ជាច្រើននៃ ជំងឺរបែងដែលកើតនៅលើមនុស្សយើងគឺរបេងសួត។
យើងដឹងហើយថា អត្រានៃអ្នកកើតជំងឺរបេង គឺកើតមានភាគច្រើននៅប្រទេសដែលក្រីក្រ ឬប្រទេសដែលកំពុងអភិវឌ្ឈន៍ដូចជាប្រទេសកម្ពុជាយើង។ ស្របពេលមានកម្មវិធីជាតិនានាដែលធ្វើការប្រយុទ្ធប្រឆាំង
នៃការរីករាលដាលនៃជំងឺរបេង យើងសង្កេតឃើញផងដែរថា
ចំនួន អ្នកកើតជំងឺទឹកនោមផ្អែមក៏ហាក់កើនឡើង។ ការហក់ឡើង ទ្វេគុណនៃជំងឺទឹកនោមផ្អែម
ធ្វើឲ្យអ្នកជំនាញនានាមានការបារម្ភ អំពីការរាលដាលជំងឺរបេងទៅអ្នកជំងឺទឹកនោមផ្អែម។ ដូចដែលយើងបានដឹងកន្លងមកហើយថាអ្នកជំងឺទឹកនោមផ្អែម
ពួកគាត់មានកាយសម្បទាថយចុះ មិនមាំទាំដូចទៅនឹងអ្នកដែលមាន
សុខភាពធម្មតាឡើយ ហេតុនេះហើយមេរោគរបេងងាយនឹងជ្រៀត
ចូលក្នុងខ្លួនរបស់ពួកគាត់ ហើយបង្កើតទៅជារោគសញ្ញាដែលនាំឲ្យ
កើតជំងឺរបេងនៅពេលក្រោយ។ បើប្រៀបធៀបទៅនឹងអ្នកដែល
មិនកើតជំងឺទឹកនោមផ្អែម អ្នកដែលមានជំងឺទឹកនោមផ្អែម អត្រាដែលអាចកើតមានជំងឺរបេងគឺ
មានច្រើនជាង២ទៅ៣ដង ជាពិសេសគឺក្រុមអ្នកជំងឺទឹកនោមផ្អែមដែលមិនបានព្យាបាល និងត្រួតពិនិត្យជាតិស្ករឲ្យបានត្រឹមត្រូវ។ ម្យ៉ាងវិញទៀត បើយើងប្រៀបធៀបអត្រាមរណៈនៃអ្នកដែលកើតរបេង និងមាន
ទឹកនោមផ្អែមគឺខ្ពស់ជាង ៤ទៅ៥ដង
ធៀបជាមួយអ្នកដែលកើតរបេង ហើយគ្មានទឹកនោមផ្អែម។ ហេតុដូចនេះសម្រាប់អ្នកដែលមាន ជំងឺទឹកនោមផ្អែមគឺមានសារៈសំខាន់ណាស់ដែលត្រូវស្វែងយល់ដឹង និងបង្ការុករកជំងឺរបេង។
ក)
តើនៅពេលណាអ្នកជំងឺទឹកនោមផ្អែមសង្ស័យថាខ្លួនគាត់អាចមានជំងឺរបេង?
នៅពេលដែលអ្នកជំងឺទឹកនោមផ្អែមមានលេចចេញជារោគសញ្ញាដូចជា៖
- អស់កំលាំង ល្ហិតល្ហៃ ទទួលទានមិនបាន
- ក្អកមានស្លេះលើសពី ៣ខែ
- មានអារម្មណ៍ក្តៅខ្លួនស្ទិញៗជាពិសេសក្តៅខ្លួននៅពេលរសៀល
- ស្រកទម្ងន់ដោយឥតមូលហេតុ
ខ) ការព្យាបាល៖
ការព្យាបាលជំងឺរបេងដែលកើតនៅលើអ្នកជំងឺទឹកនោមផ្អែមទាមទារឲ្យមានការចូលសហការគ្នា រវាងគ្រូពេទ្យជំនាញច្រើនផ្នែកដូចជា
គ្រូពេទ្យឯកទេសខាងផ្នែកជំងឺឆ្លង គ្រូពេទ្យឯកទេសខាងផ្នែកជំងឺសួត និងគ្រូពេទ្យឯកទេសខាងផ្នែកទឹកនោមផ្អែមជាដើមល។
មន្ទីរពេទ្យកាល់ម៉ែត មានគ្រប់ជំនាញឯកទេសដែលអាចឲ្យ លោកអ្នកមកធ្វើការប្រឹក្សាបាន ជាងនេះទៅទៀតយើងមានឧបករណ៍
និងសម្ភារៈទំនើបៗ សម្រាប់ពិនិត្យកំហាកដូចជា ការពិនិត្យ ដោយផ្ទាល់នៅលើកំហាក
ការបណ្តុះរកមេរោគរបេងនៅក្នុងកំហាក និងការពិនិត្យតាមរបៀប Gene Xpert។ រីឯផ្នែករូបភាពវេជ្ជសាស្ត្រ យើងមានផងដែរនូវការថតសួតដោយកាំរស្មីអ៊ិច
ក៏ដូចជាម៉ាស៊ីនស៊ីធីស្កែន សម្រាប់ថតសួត ហើយលើសពីនេះទៅទៀត យើងមានឧបករណ៍សម្រាប់ ឆ្លុះទងសួតដែលអាចជួយសម្រួលក្រុមគ្រួពេទ្យក្នុងការបូមយកស្លេះ មកពិនិត្យក្នុងករណីដែលអ្នកជំងឺមិនអាចខាកស្លេះចេញបាន។